លោកប៉ាកំណាច អន្ទង់បេះដូង

               


Episode 1

Little girl : what's soul mate?
Adoptive father: well, it's like the best friend, but more than that. It's the one person in the world that know you better than anyone else. It's someone who make you a better person. 


                                     PROLOGUE


       "លោកប៉ាមកហេីយឫ?" ស្រីតូចដែលរួសរាយ ស្រស់ស្អាតតាំងពីក្បាលដល់ចុងជេីងសួរមេការចំណាស់ដោយក្តីរីករាយ។
       ប៊ីយូធី ហ្វាប្រេកាស់ ជាឈ្មោះរបស់ស្រីតូច ហេីយនាងក៏ស្រស់ស្អាតដូចលោកប៉ាចិញ្ចឹមដាក់អោយនាងដែរ នាងជាកូនស្រីរបស់ លោក ខនន័រ ហ្វាប្រេកាស់ពាណិជ្ជករសង្ហា ជនជាតិអេស្ប៉ាញ-អង់គ្លេស។

      បន្ទាប់ពីខានជួបគ្នា១២ឆ្នាំ ពេលនាងតូចដែលធ្លាប់ស្គមស្បែកដណ្តប់ឆ្អឹង ប្រឡាក់ប្រឡូសដូចកណ្តុរក្នុងលូរ ស្រស់ស្អាតខ្លាំងណាស់ ហាក់ដូចទេពធីតាតូចដែលមានតែមនុស្សចោមរោមស្រលាញ់ចោមយកចិត្ត ទាំងអស់នេះហេីយព្រោះថាខនន័របានជួយជីវិត ប្រគល់ជីវិតថ្មីឲ្យនាង ទេីបនាងគោរពបូជា ខនន័រដូចព្រះជាម្ចាស់ ទោះជាដឹងច្បាស់ពីមូលហេតុដែល ខនន័រ រេីសនាងមកចិញ្ចឹមក៏ដោយ។

    "បាទ...អ្នកប្រុសនឹងម៉ោ" ដាវីតប្រាប់ និងញញឹមដាក់អ្នកនាងតូច។

     ស្រីតូចបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រដោយទទួលបានកិត្តិយសលំដាប់លេខមួយ ហៅបានថានាងស្រស់ស្អាត រូបសម្បត្តិ និង ចំណេះដឹងតែម្តង មិនថាអ្នកណានៅក្នុងផ្ទះសុទ្ធតែមានមោទនភាពចំពោះនាង។
       "លោកប៉ាអេីយលោកប៉ា មិនព្រមម៉ោជួប ប៊ីប៊ី សោះ នេះ១២ឆ្នាំហេីយ ប៊ីប៊ី បានតែនិយាយទូរស័ព្ទជាមួយលោកតា" នាងនិយាយហេីយក៏អត់តូចចិត្តមិនបាន ខនន័រ ធ្វេីដូចស្អប់ខ្ពេីម មិនសូវចាប់អារម្មណ៍នឹងនាង។

   "លោកមានការងារច្រេីន ត្រូវយល់ពីលោកផង" មេការប្រាប់ ស្រីតូច ក៏ងក់ក្បាល់ដោយក្តីតូចចិត្ត ព្រោះក្តីស្រលាញ់និងការគោរពចំពោះខនន័រ មានច្រេីនជាង រហូតដល់នាងមិនអាចមិនអាចមេីលអ្នកផ្សេងនៅក្នុងជាតិនេះ។
     គេជាឳពុកចិញ្ចឹមរបស់នាងក៏ពិតមែន តែអាយុខុសគ្នា១០ឆ្នាំ ពេលនេះនាងអាយុ២២ឆ្នាំ ខនន័រ អាយុ៣២ឆ្នាំ តែគេនៅក្មេងនិងសង្ហា។ ដោយសាររូបសង្ហា ជាអ្នកមាន ថែមទាំងមានរូបភាពជាភ្លេប៊យ ទំនេីង កាន់តែធ្វេីឲ្យស្រីៗកាន់តែចង់សង្គ្រុបជានិច្ច។

      នាងធ្លាប់សួរដាវីតថា ហេតុអី ខនន័រ អាចចាត់ការរឿងធ្វេីជាឳពុកបាន ទាំងដែរការពិតទៅរឿងបែបនោះ អ្នកទទួលចិញ្ចឹម និង អ្នកត្រូវទទួលចិញ្ចឹមត្រូវមាន អាយុខុសគ្នាឆ្ងាយ ដាវីតប្រាប់ថានោះមនពីអំណាចទឹកប្រាក់។

     "ហេីយលោកប៉ាម៉ោដល់ពេលណា?" ប៊ីយូធី រំភេីបដែលនឹងជិតបាន ជួបឳពុកចិញ្ចឹមរបស់ខ្លួន។
     "គិតថាស្អែកនេះ" 
      "លោកប៉ាស្រេចផស់ខ្ញុំមិនខាន"

  ស្រីតូចរង៉ូរង៉ូវដាក់ខ្លួនឯងតិចៗ ខណះដែលឡេីងទៅបន្ទប់ដេករបស់ខ្លួន ដែលជាបន្ទប់ជាប់នឹងបន្ទប់របស់ខនន័រ តែនាងចូលចិត្តលួចមកដេកលេីគ្រែធំរបស់គេ។ 
 ពេលដឹងថាឳពុចិញ្ចឹមទាំងសង្ហា និងជាមុខសញ្ញារបស់ស្រីៗសឹងទូទាំងពិភពលោកទេីប ប៊ីយូធី ចង់ដឹងថា 
ខនន័រ មានអីល្អ ក៏តាមដានព៌ត័មានរបស់គេតាម internet រួមទាំងសាកសួរ ដាវីត មេការជនជាតិអេស្ប៉ាញ និង ពេលដឹងហេតុផលដែល ខនន័រ ទិញនាងមកចិញ្ចឹមគំនិតអ្វីម្យ៉ាងក៏រត់ចូលមកក្នុងខួរក្បាល នាងនឹងមិនចាកចេញពីគេដាច់ខាត ហេីយពេលនេះគេកំពុងតែត្រឡប់វិញ កាន់តែធ្វេីនាងរំភេីប នាងជីកអន្លង់យ៉ាងជ្រៅដេីម្បីមិនអោយគេគេចរួច។
     "ប៉ាក៏ប៉ាទៅ ស៊ូនឹងមាយាស្ត្រីរបស់ខ្ញុំមិនបានទេ"

     ខនន័រ មកឈរនៅមុខភូមិគ្រឹះរបស់ខ្លួននៅថ្ងៃបន្ទាប់ កែវភ្នែកពណ៌មាសសម្លឹងមើលផ្ទះម៉ូតអុឺរ៉ុប៣ជាន់ ដោយអារម្មណ៍រសាប់រសល់ គេខានមក ទីនេះយូរហើយ ប្រហែលជា១០ឆ្នាំ ភាពតានតឹងសុទ្ធតែកើតចេញពីរឿងរបស់ស្រីម្នាក់នោះដែលជាកូនស្រីរបស់គេនោះអ្ហែ៎ង។

    គេស្គាល់ពីនាងតាមរយៈមនុស្សជំនិតដែលអោយមកមើលថែ នាងនៅកូរ៉េខាងត្បូង ចរិត និស្ស័យនិង រូបថតត្រូវផ្ញើរមកពីដាវីត គ្រប់គ្នានៅទីនេះសុទ្ធនិយាយ ថានាងគួរឲ្យស្រលាញ់ រាបសារហើយក៏ជា មុខសញ្ញារបស់ប្រុសៗទៀតផង។

   អ្នកកំលោះមានចេតនាទទួលនាងមកចិញ្ចឹមនាង ដោយហេតុផលអ្វីម្យ៉ាង មិនស្មានសោះថារយៈពេល ១០ឆ្នាំមកនេះ ចំណងទាក់ទងរាមរយៈការទទួលដឹងរឿង របស់នាងរាល់ថ្ងៃ ធ្វើអោយការតាំងចិត្តដ៏មោះមុត របស់ខ្លួនចាប់ផ្តើមរង្គោះរង្គើ។
     
     គេគ្រវីក្បាលទៅមកដើម្បីរលាស់គំនិតស្មុគស្មាញ 
អស់នោះចោល មុននឹងដើរចូលទៅក្នុងផ្ទះយ៉ាងលឿន។

    ដាវីត និង ស្រីបម្រើចេញមកទទួលម្ចាស់ផ្ទះដែលទើបតែធ្វើដំណើរមកដល់ហើយ ខនន័រ មានទាន់បាន 
រាក់ទាក់ជំនិតផង គេក៏មានអារម្មណ៍ម្យ៉ាងដែលសម្រុក ចូលមកយ៉ាងខ្លាំង និង លឿន ត្រឹមមួយប៉ប្រិចភ្នែកសោះក៏ត្រូវ អ្នកណាម្នាក់ឱបយ៉ាងខ្លាំងទៅហើយ។

   “លោកប៉ា...”

    សំឡេងរបស់ស្រីម្នាក់លាន់ឮ ធ្វើអោយ ខនន័រ ផ្អៀងខ្លួនងាកទៅមើល អ្នកដែលឱបពីក្រោយភ្លាម ហើយវិនាទីដែលបានប្រសព្វនឹងកែវភ្នែកពណ៌ខ្មៅមូលក្លុំរបស់នាង បេះដូងរបស់គេក៏កន្ត្រាក់យ៉ាងខ្លាំង និងកាន់តែនាងញញឹមដាក់ ក៏កានើតែមានអារម្មណ៍ថា ផែនដីឈប់វិល។

   “លោកប៉ាម៉ោហើយ ប៊ីយូធី ចង់ជួបលោកប៉ាមករហូត!”

    ប៊ីយូធី ប្រាប់បន្ទាប់ពីនោះក៏ពន្លែងពីចង្កេះធំ ដូរជាស្ទុះមកឱបពីមុខ និងជ្រុបមុខនឹងដើមទ្រូងហាប់ណែន ដៃមិនព្រលែង។

   ខនន័រនៅតែស្រឡាំងកាំង រូបថតដែលទទួលបាន ១០ឆ្នាំមកនេះ ក៏មើលចេញថានាងស្អាតថ្នាក់ណា តាំងពីដំបូងដែលជួបក្មេងស្រីវ័យ១២ឆ្នាំ ខ្លួនប្រាណ ប្រឡាក់ប្រឡូសក៏អាចមើលដឹងពីសម្រស់ តែពេលនេះ វិនាទីនេះ អ្នកកំលោះមិនគិតទេថានាង ស្អាតចាប់ចិត្តបែបនេះ។

    រូបពិតខុសពីរូបថតដូចមេឃ នឹង ដី ចែងចាំងមាន ព្រលឹងព្រលះ ហើយក៏ស្អាតជាងការគិតរបស់គេរាប់លានដង ណានៅសាច់ទន់ៗដែលឱបគេណែន បែបនេះទៀត គ្រប់យ៉ាងដែលនាងធ្វើដាក់ គេទៅជា និយាយមិនចេញ កាន់តែនាងងើបមុខពីទ្រូងមកសម្លឹងមុខ បេះដូងគេក៏លោតញាប់បែប creepy eww.

    “លោកប៉ាសង្ហាពិតមែន...” ស្រីតូចសើចខឹកៗ ពេលឃើញឫកពាររបស់ ខនន័រ។

    គេសង្ហាជាងរូបថត ហើយក៏ពេញប្រៀបទៅដោយ មន្តស្នេហ៍បុរស! ស្រីតូចប្រាប់ខ្លួនឯងដូច្នោះ តែក៏មិន ព្រមពន្លែងដៃពីចង្កេះគេ។

    “អឹ...” ខនន័រ ធ្វើខ្លួនមិនត្រូវ ជិតដិត តែតាមទូរស័ព្ទ មិនធ្លាប់ជួបដោយផ្ទាល់បែបនេះ ថែមទាំងពេលនេះនាង ឱបរឹតគេណែនមិនព្រលែង និងឃើញមេការ និង ស្រីបម្រើញញឹមញញែមបែបនោះ កាន់តែ រអាក់រអួល។

    “ចូលទៅក្នុងទៅនិយាយគ្នាក្នុងបន្ទប់ធំទៅ” ដាវីត ប្រាប់ ហើយ ប៊ីយូធី ក៏ទាញ ដៃគេអោយដើរតាម។

   “ខាងនេះលោកប៉ា”


    ពេល ខនន័រ និយាយការងារ ក៏នៅញុិកញ៉ក់ក្បែរ ហាក់ដូចធ្វើបែបនេះជាប្រចាំនៅក្នុងជីវិត ទាំងដែលការពិត នាងទើបតែជួបឪពុកធម៌ដោយផ្ទាល់ជាលើកដំបូង។
    “លោកប៉ានៅទីនេះយូរទេ? “
     “អឹ...” ខនន័រមិនបានត្រៀមខ្លួនតបនឹងសំណួរនេះ បានតែមើលមុខកូនស្រីដោយចិត្តរសាប់រសល់។
      “បើលោកប៉ាទៅកន្លែងផ្សេង ប៊ីប៊ីចង់ទៅដែរ ពេលនេះ ប៊ីប៊ីរៀនចប់ហើយ ប៊ីប៊ីចង់ដើរលេងជាមួយលោកប៉ា” កូនស្រីលន់តួ ធ្វើអោយ ខនន័របដិសេធ មិនបាន។

    ពេលរកហាមាត់ កែវភ្នែកថ្លាយង់ក៏ទៅជាមួហ្មង មើលទៅគួរអោយអាណិត មិនដឹងថានាងទៅរៀនស្នៀតកំហូចនឹងម៉ោពីណា វាអន្តរាយចំពោះបេះដូង របស់គេខ្លាំងណាស់។

     “ណាៗ ប៊ីប៊ី មិនធ្លាប់ដើរលេងឯណាទេ មិនជឿសួរមេការបាន បើលោកប៉ាទៅណា ប៊ីប៊ី ក៏ទៅដែរ” ប៊ីយូធី ងាកទៅសុំជំនួយពី ដាវីត ហើយ មេការចំណាស់ក៏ងក់ក្បាល ព្រមទាំងញញឹម ស្រីតូច ម្នាក់នេះគួរអោយស្រលាញ់ រៀបរយ មិនធ្លាប់ទាមទារអ្វីហួសហេតុ ក្រៅពីក្តីស្រលាញ់ដែលដង្ហោយរកមករហូត មិនធ្លាប់ធ្វើខ្លួនផ្តេសផ្តាស ធ្វើអោយដាវីត ចាត់ទុកជាកូន។

   “ខ្ញុំ អឹ...ខ្ញុំអឹ” ខនន័រ មិនដឹងហៅខ្លួនឯងដោយពាក្យជំនួស ថាម៉េច មានអារម្មណ៍រអាក់រអួ់ពេលឃើញខ្សែភ្នែករបស់ប៊ីយូធី សម្លឹងមក។

   “ហៅខ្លួនឯងថាលោកប៉ាក៏បាន ប៊ីប៊ី សាំនឹងការហៅ លោកប៉ាបែបនេះ ណាៗអោយ ប៊ីប៊ី ទៅដែរ សន្យាថា ប៊ីប៊ី មិនរករឿង មិនងុិកង៉ក់ ប៊ីប៊ី គ្រាន់តែចង់ដើរលេងជាមួយលោកប៉ា”

    ខនន័រ ទប់ទល់នឹងនាងមិនជាប់ទេ គេមិនទាន់ស្គាល់មសយាស្ត្រីច្បាស់....ប៊ីប៊ី សើចក្នុងចិត្ត។

    “អោយអ្នកនាងទៅដែរទៅ នាងមិនដែលដើរលេងឯណាទេអាណិតនាង ចេញពីសាលាក៏ម៉ោផ្ទះ មួយថ្ងៃៗ និយាយតែរឿងលោកប្រុស អ្នកនាងស្រលាញ់អ្នកប្រុស ណាស់” ស្រីបម្រើម្នាក់ជួយនិយាយ ព្រោះទ្រាំឃើញមុខ ប៊ីយូធី ធ្វើមុខសេដមិនបាន នាងជាសំណព្វរបស់ផ្ទះ មិនថាអ្នកណាក៏អាណិត ស្រលាញ់។

    “ អឹ...ខ្ញុំ អឹ ប៉ាទៅហុងកុង ទៅរកមិត្តភក្តិ ប្រហែលមិនស្រួលទេដឹង” 
    “មិនអីទេលោកប៉ា ប៊ីប៊ី សន្យាថានឹងធ្វើជាក្មេងល្អ មិនរឹង មិនរពឹស មិនធ្វើអោយលោកប៉ាឈឺក្បាល គ្រាន់តែនាំ ប៊ីប៊ី ទៅជាមួយ” 

    នាងលន់តួដោយសំឡេងស្រទន់ ធ្វើអោយ ខនន័រ និយាយមិនចេញ កាន់តែនាងអែនខ្លួនមកឱបចង្កេះណែន ក៏មានអារម្មណ៍ដូចកំពុងត្រូវជាប់អន្ទាក់របស់នាង។

    “ហើយកុំម៉ោរអ៊ូថាធុញនៅពេលក្រោយអោយ សោះ” ខនន័រ ដកដង្ហើមចេញ ព្រមចុះចាញ់ មិនអាចតតាំងនឹងខ្សែភ្នែករបស់កូនស្រីដ៏ស្អាតបាន។

     “លោកប៉ា របស់ប៊ីប៊ីគួរអោយស្រលាញ់បំផុត” ប៊ីយូធី ញញឹមស្រស់ធ្វើអោយអ្នកមើលព្រិលភ្នែក មិនដឹងតាំងកំផែងដាក់នាងយ៉ាងណាល្អ ព្រោះនាងកំពុងសម្រុកចូលមក។


    ខនន័រ នាំ ស្រីតូចទៅដល់ហុងកុង២ថ្ងៃបន្ទាប់ មើលទៅ នាង ស្រស់ស្រាយ អោបដៃគេគ្រប់ពេលវេលា មានមនុស្សជាច្រើនមើល មួយផ្នែកអាចមកពីពួកគេជាស្រីស្រស់ ប្រុសសង្ហា មួយផ្នែកទៀត អាចមកពីនាងស្អាតទាក់ភ្នែក។

    “លោកប៉ាទៅជួបមិត្តភក្តិឬ?“ ស្រីតូច សួរ គេក៏ងក់ក្បាល។

     ពេលឃើញគេមិននិយាយអី ទើបមិនដេញដោល នាងឆ្លាតយល់ដឹងស្ថានការណ៍ថាពេលណាគួរសម្រុក ពេលណាគួរដកថយ។

     “ប៉ាទៅរកមិត្តភក្តិសិន” ខនន័រងក់ក្បាល ប៊ីយូធី ក៏ងក់ក្បាលយ៉ាងងាយ។

     អ្នកកម្លោះដកដង្ហើមមួយហឿកធំ ពេលដកឃ្លាចេញពីកូនស្រីបាន អ្នកណាទៅជឿថាជាកូនស្រីរបស់គេទៅ សូម្បីតែខ្លួនគេក៏មិនចង់ជឿថាមានកូនស្រីធំបុិនណេះដែរ។

      “យ៉ូហាន់ណាស់...ខ្ញុំមកដល់ហុងកុងហើយ” ខនន័រ តេរកមិត្តសម្លាញ់ជនជាតិហុងកុង ដែល ពេលនេះរៀបការមានកូនគួរអោយស្រលាញ់ម្នាក់។

     ព្រោះមាន យ៉ូហានណាស់ នៅទីនេះ ទើបគេបានដឹងគ្រប់សកម្មភាពរបស់អ្នកដែលគួរអោយ ស្អប់បំផុត ដែលជាមូលហេតុអោយគេទទួលចិញ្ចិមក្មេងស្រី។

     “ឯងច្បាស់ហលយថាស្អែកនេះ អាម្សៀនោះទៅជប់លៀងនៅសណ្ឋាគាររបស់ឯង” គេសួរដោយ សម្លេងតានតឹង ផែនការនេះគេរៀបចំតាំងពី១០ឆ្នាំមុន ពេលដល់វេលាពិតប្រាដ បែរជាមានអារម្មណ៍មិនសមចិត្តដូចការគិត  ផ្ទុយទៅវិញគេមានអារម្មណ៍ប្លែកៗ ហាក់ដូចជាមានអ្វីម្យ៉ាង ដែលវាមិនត្រឹមត្រូវកើតឡើង។

      (ប្រាកដហើយ...ឯងស្នាក់នៅម្តុំណា ហើយស្អែក ម៉ោអត់)
       “អឹ...ចាំយើងតេទៅប្រាប់”

        ខនន័រ ប្រាប់ដោយសម្លេងហត់នឿយ មើលទៅប៊ីយូធីដែលមើលនេះមើលនោះដោយអាការ រំភើប ដូចក្មេងដែលទើបតែបានចេញដើរលេងនៅខាងក្រៅ ក៏អត់មិនបាននឹងដកដង្ហើមធំ។

       (កូនស្រីឯង មកដែរមែនទេ?)
        ព្រោះស្គាល់គ្នាស្និទ្ធស្នាល និង និងដឹងពីផែនការរបស់សម្លាញ់ មករហូត ទើប យ៉ូហាន់ណាស់ អត់មិនបាននឹងសួរដល់គ្រាប់អុក សំខាន់របស់មិត្ត

     “ម៉ោ...” ខនន័រ ប្រាប់ដោយសម្លេងខ្សោយ ប្រាប់មិនត្រូវថាមានអារម្មណ៍យ៉ាងម៉េច។

      (ស្អាតទេ) យ៉ូហាន់ណាស់ អត់សួរមិនបាន និង សើចតិចៗពេលបានលឺសម្លេថរបស់មិត្តស្បថយ៉ាងវែង។

     “ស្អែកបានឃើញហើយ ប៉ុណ្ណឹងចុះ ភ្លៀងធ្លាក់នាំ ប៊ីប៊ី ទៅ សណ្ឋាគារសិន” ពួកគេនិយាយគ្នាពីរ បីប្រយោគទៀតក៏ដាក់ទូរស័ព្ទចុះ ហើយ ខនន័រ ក៏ដើរទៅរកកូនស្រីដែលញញឹមដាក់ល្មម។

    “តស់ទៅ ភ្លៀងធ្លាក់ហើយ” 
      
      ប្រាប់តែប៉ុណ្ណោះ នាង ក៏លោតមកតោងដៃគេភ្លាម។

     “តស់ទៅ” នាងញញឹមស្រទន់ដាក់លោកប៉ា រហូត ដល់គេមានអារម្មណ៍ថាចង់ខ្យល់ចាប់។

    “យើងត្រូវទៅទិញខោអាវសិន ស្អែកខ្ញុំ អឹ...ប៉ាទៅពិធីជប់លៀងរបស់មិត្តនាំ ប៊ីប៊ី ទៅដែរ” គេប្រាប់ដោយសម្លេងលឺខ្សាវៗរហូតដល់ភ្នែកមូលក្លុំជ្រិមដោយការសង្ស័យ មិនយូរប៉ុន្មាននាងក៏ស្រែក អ្ហ៎ នៅក្នុងចិត្ត ដឹងពីចេតនា និភាពរសាប់រសល់នៅក្នុងចិត្តរបស់ឪពុកបានច្បាស់។

     ពួកគេបណ្តើរគ្នាចូលទៅក្នុងហាងខោអាវទំនើបមួយដែលស្ថិតនៅក្នុងសណ្ឋាគារដែលពួកគេស្នាក់នៅ ស្រីតូច មានទឹកមុខហត់នឿយ មិនបានរំភើបនឹងសម្លផកបំពាក់ ដែលនៅចំពោះមុខ តែក៏មិនបានជំទាស់ ពេលលោកប៉ាប្រាប់អោយជ្រើសរើសខោអាវ នាងក៏ជ្រើសរើសធ្វេីខ្លួនគួរអោយស្រលាញ់ ស្តាប់បង្គាប់ ដែលធ្វេីអោយ ខនន័រ លួចចម្លែនចិត្ត ។

   ប៊ីយូធី ដេីរចេញពីបន្ទប់ខោអាវ ហេីយក៏ធ្វេីមុខខ្មូរ ពេលឃេីញ ខនន័រ លោកប៉ាសង្ហាត្រូវបានស្រីបង្ហាញម៉ូតជាច្រេីនអ្នកដែលដេីរបង្ហាញម៉ូតនៅហុងកុងឡោមព័ទ្ធ និង មេីលទៅអ្នកកម្លោះដូចជាស្គាល់ពួកនាងៗដែរ តែក៏ថា លោកប៉ារបស់នាងជាប្រុសភ្លេប៊យដែលមានឈ្មោះល្បីដល់ថ្នាក់នោះ គ្មានស្រីមកចោមរោមទេីបចម្លែក។

   "លោកប៉ា..." សម្លេងស្រទន់លាន់លឺ មុននឹង មុននឹង ស្រីតូច ជ្រែកខ្លួនចូលកណ្តាលវង់ភ្លាម។

      បណ្តាស្រីៗបង្ហាញម៉ូតនាំគ្នាមេីលស្រីតូច ដែលចូលមកអោបចង្កេះរបស់ ខនន័រ បែបហួងហែងដោយពន្លឺភ្នែកសង្ស័យ និងពេលឃេីញឬកពារតានតឹងរបស់អ្នកកម្លោះ ក៏កាន់តែមិនយល់ថាហេតុអីក៏គេមិនរុញច្រាននាង ទាំងដែលមិនពេញអោយនាងឱប។

    "អ្នកណាឫលោកប៉ា...មិត្តរបស់លោកប៉ាឫ?" ស្រីតូចនិយាយឮៗ ដេីម្បីបង្គាប់អោយ ខនន័រតបសំណួររបស់ខ្លួន។
     "មែន...មិត្តរបស់ប៉ា" គេប្រាប់ មានអារម្មណ៍ដល់ភាពវិនាសដែលកំពុងលុកលុយ។
      "អ្នកណានឹង ខនន័រ" ស្រីបង្ហាញម៉ូត ជនជាតិបារាំងម្នាក់ អត់សួរមិនបាន ពេលឃេីញពន្លឺភ្នែកហួងហែង របស់ស្រីតូច។
     "អឹ...កូនស្រីរបស់ខ្ញុំ"
      "កូនស្រី?!" សម្លេងឧទានខ្លាំងៗលាន់ឮភ្លាម។

    ព្រះអេីយ មានកូនស្រីធំពេញក្រមុំទៅហេីយ គេរៀបការតាំងពីអង្កាល់ គ្រប់គ្នាសុទ្ធតែគិតបែបនេះមុននឹងរង៉ូរង៉ូវ សុំលាធ្វេីអោយ ប៊ីយូធី ញញឹមពេញចិត្ត។
     ស្មានថាគ្រាន់បេី! 
     នាងគិតក្នុងចិត្ត មុននឹងបង្វិលខ្លួនអោយលោកប៉ាសង្ហាមេីលឈុតលេីដងខ្លួនរបស់ខ្លួន។
     នេ៎ះរេីសអាសិចសុីបំផុតហេីយ បេីមិនហាមបានន័យថា ប្រហែលចង់អោយយេីងទៅរៀបការជាមួយអ្នកផ្សេងមែនហេីយ។ 
     "ស្អាទេលោកប៉ា...លោកប៉ាគិតយ៉ាងម៉េចដែរ" នាងសួរព្រមទាំងធ្វេីមុខមិនដឹងខ្យល់អីដាក់មុខឪពុកចិញ្ចឹម។
      ភ្នែកពណ៌មាសសម្លឹងមេីលរាងតូចច្រឡឹងរបស់កូនស្រី តាំងពីក្បាលដល់ចុងជេីង ឈុតពណ៌ក្រហមសុីនឹងសាច់ សរមដ្ឋ ធ្វេីអោយមានការមិនពេញចិត្តបាញ់ច្រាលចេញមកដោយ ខនន័រ ក៏មិនដឹងថាខ្លួនឯងកេីតអី។
      រាងតូចច្រឡឹងក៏ដកដង្ហេីមដាច់ៗ កែវភ្នែករបស់គេគួរអោយខ្លាចខ្លាំងណាសមេីលមកហាក់ដូចជាពិនិត្យ រាងកាយរបស់នាងសព្វយ៉ាងអីច៊ឹង។
   
      "រកអារៀបរយជាងនេះមិនបានទេឫ" គេសួរដោយការមិនពេញចិត្ត
       ស្រីតូច ធ្វេីមុខមិនដូចមិនដឹងខ្យល់អី ព្រមទាំងចងចិញ្ចេីមធ្វេីដូចខ្លួនឯងត្រូវសម្លុតយ៉ាងខ្លាំង។ 

      "ប៊ីប៊ី ឃេីញស្រីៗ ដែលចោមរោមលោកប៉ាអម្បាញ់មិញ សុទ្ធតែតែងខ្លួនបែបនេះ ម្យ៉ាងទៀត ប៊ីប៊ី មិនដឹងថាស្រីៗគេតែងខ្លួនបែបម៉េច ប៊ីប៊ី មិនធ្លាប់ទិញឈុតរាត្រីបែបនេះ  លោកប៉ា ជួយរេីស អោយប៊ីប៊ី បានទេ" នាងថាបែបនោះ ខនន័រ ក៏បង្ខំចិត្ត ព្រមទទួលយកជតាកម្មរបស់ខ្លួន ជួយរេីសឈុត  ស្បែកជេីង និងកាបូបអោយកូនស្រីកំពូលសម្រស់អោយទាល់តែបាន។

     ស្រីតូច ញញឹមស្រទន់ដាក់បុគ្គលិក ដែលមេីលមក ខនន័រ ដោយខ្សែភ្នែកជ្រួលជ្រេីម នឹកចង់បានបុរសចេះមេីលថែខ្លួនឯងពីក្បាលដល់ចុងជេីង បែបនេះខ្លះដែរ។

    បន្ទាប់ពីរើសខោអាវរួច ខនន័រ ក៏ប្រឹងលេបទឹកមាត់ក្អឹកៗពេលកូនស្រីកំពូលសម្រស់បញ្ជាក់ពីចេតនារបស់នាងថាយប់នេះនាងនឹងមកដេកនៅលើគ្រែរបស់គេ។

   “ប៊ីប៊ី ខ្លាចសម្លេងផ្គរលាន់ លោកប៉ាអោយ ប៊ីប៊ី គេងជាមួយផងទៅ” នាងប្រាប់ដោយទឹកភ្នែករលីងរលោង  សម្លេងផ្គរហាក់ដូច សម្លេងភ្លៀងនឹងធ្លាក់ ដូចនាងមិនបាន ធ្វើពុតអីបន្តិច ធ្វើអោយអ្នកដែលជាឪពុកដកដង្ហើមធំម្តងហើយម្តងទៀត ស្មានមិនដល់ថាពេលមកជួបនាងហើយ កើតរឿងស្មុគស្មាញបែបនេះ 

    “ណាៗ លោកប៉ា...ប៊ីប៊ីខ្លាចមែនទែន” នាងយកខ្នើយមកដែរ និងឈរដោតជើងយំនៅមុខបន្ទប់របស់អ្នកកម្លោះ។

    ភ្ញៀវដែលសម្រាកនៅក្នុងសញ្ឋាគារ ក៏មើលមកដោយស្នសមញញឹម ខ្លះក៏មើលមកដោយខ្សែភ្នែកតិះទៀន ធ្វើអោយគេគ្មានផ្លូងជ្រើសរើស។

    “ខ្ញុំ អឺយ! ប៉ាដេករើណាស់ ហើយកុំមកថាមិនបានតឿនទៅបានហើយ”
     “អរគុណច្រើន លោកប៉ា...លោកប៉ាគួរអោយ ស្រលាញ់បំផុត”
  
     ចុងក្រោយ ខនន័រ ក៏ប្រាប់ថាខ្លួនឯងគិតខុស... ព្រោះកូនស្រីដ៏ស្រស់ស្អាតអោបគេជាប់ថែមទាំង សាច់ទន់ល្មើយពេញតួខ្លួន ក្លិនក៏ក្រអូប ធ្វើអោយបេះដូង លោតខុសចង្វាក់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះ ស្រីតូច មេបញ្ហាម្នាក់នឹះទើបល្អ។

    “ឯងស៊យហើយ ខនន៏រ” គេរង៉ូរង៉ូវកម្រើកខ្លួនយ៉ាង លំបាក ពេលនាងថ្ងូរងឺៗ ហើយអោបគេជាប់ ពេលងាកមុខមកក៏សឹងតែឆ្កួតនៅត្រង់នោះ “កូនស្រីឯង ស្អាតណាស់ ហិនហោចហើយ ខនន័រ”



Ah hemm, THANKS YOU FOR YOUR READING, PLEASE CLICK AND COMMENT!  

     


Comments