Preview story
ព្រោះគំនុំកាលពី១០ឆ្នាំមុនដែលធ្វើអោយឪពុកម្តាយចាកចេញជារៀងរហូត កម្លោះម៉ាហ្វៀកំណាច អេស្ប៉ាញ ដាក់ឧបាយទុកជាមុន១០ឆ្នាំដោយការចិញ្ចឹមក្មេងស្រីដែលជាសាច់ឈាមរបស់សត្រូវ បំណងអោយនាងធំធាត់ជាស្រីស្អាត ទន់ភ្ល់ គ្មានមន្ទិលបន្ទាប់ពីនោះក៏លើកដាក់ជើងពានលក់សត្រូវម្នាក់នោះ គ្រាន់តែគេគិតសមទៅហើយ ប៉ុន្តែ “ខនន័រ ហ្វាប្រកាស់” បែរជាគិតខុសស្រឡះពេលស្រីតូច “ប៊ីយូធី” ដែលគេដាក់ឈ្មោះអោយ ព្រោះនាងមិនបានស្អាតតែឈ្មោះ គ្រាន់តែឃើញមុខម្តង សម្រស់របស់ស្រីតូចដល់ថ្នាក់ធ្វើអោយគេដាក់ខ្លួនមិនត្រូវ ថែមទាំងអ្នកនាងកូនដូចជាដឹងថាគេកំពុងតែរុញច្រាននាងចេញពីជីវិត ទើបកាន់តែធ្វើខ្លួនដូចស្រមោលអន្ទោលតាមប្រាណ ទីណាមានគេ ទីនោះមាននាង មិនថាហូបចុក ដើរលេង សូម្បីតែដេកពួន សំឡេងទន់ភ្លន់ កាយវិការអូសទាញ ភាពមិនដឹងខ្យល់អី ធ្វើអោយគេវិលក្បុង ហើយស្រីតូចដែលគេខំចិញ្ចឹមតាំងពីតូចធ្លាក់ក្នុងដៃប្រុសផ្សេងបាន យ៉ាងម៉េច?!
Comments
Post a Comment